ព្រះត្រៃបិដក ភាគ ១២
            
        
        
            
            
                
                ជាអនាបត្ដិក្ដី ថាជាលហុកាបត្ដិក្ដី ជាគរុកាបត្ដិក្ដី ថាជាសាវសេសាបត្ដិក្ដី ជាអនវសេសាបត្ដិក្ដី ថាជាទុដ្ឋុល្លាបត្ដិក្ដី ជាអទុដ្ឋុល្លាបត្ដិក្ដី សេចក្ដីប្រកួតប្រកាន់ ជម្លោះ ប្រកាន់ខុស ទាស់ទែង ជជែកផ្សេងៗ និយាយទីទៃពីគ្នា (មិនមូលមាត់គ្នា) និយាយពាក្យសត្រូវដល់គ្នា និងសេចក្ដីចង្អៀតចង្អល់ណា ក្នុងហេតុទាំងនោះ ហេតុមានសេចក្ដីប្រកួតប្រកាន់គ្នាជាដើមនេះ ហៅថាវិវាទាធិករណ៍។ (បើ) សង្ឃគ្រាន់តែជជែក ព្រោះវិវាទាធិករណ៍ ហៅថាវិវាទាធិករណ៍។ កាលបើសង្ឃជជែក ទាំងចោទផង ហៅថាអនុវាទាធិករណ៍។ កាលបើសង្ឃចោទ ត្រូវអាបត្ដិខ្លួនឯង ហៅថាអាបត្ដាធិករណ៍។ សង្ឃធ្វើកម្ម ចំពោះអាបត្ដិដែលត្រូវនោះ ហៅថាកិច្ចាធិករណ៍។ អធិករណ៍ទាំង៤ តែងកើតឡើង ព្រោះវិវាទាធិករណ៍ជាបច្ច័យ ដូចពោលមកយ៉ាងនេះ។ 
 [៩១២] សួរថា បណ្ដាអធិករណ៍ទាំង៤ អនុវាទាធិករណ៍ ញ៉ាំង អធិករណ៍ណាឱ្យតាំងឡើង។ បណ្ដាអធិករណ៍ទាំង៤ អនុវាទាធិករណ៍ មិនបានញ៉ាំងអធិករណ៍ណាឱ្យតាំងឡើងទេ ប៉ុន្ដែអធិករណ៍ទាំង៤ តែងកើតឡើង ព្រោះអនុវាទាធិករណ៍ជាបច្ច័យ។ ដូចជាអ្វី។ (ដូចជា) ភិក្ខុ
            
            
         
        
            
                ID: 636801730697411922 
                
            
            
                ទៅកាន់ទំព័រ៖