ព្រះត្រៃបិដក ភាគ ១២

ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​ចោទប្រកាន់​ភិក្ខុ​ផងគ្នា​ដោយ​សីលវិបត្ដិ​ក្ដី​ ​ដោយ​អាចារ​វិ​បត្ដិ​ក្ដី​ ​ដោយ​ទិដ្ឋិ​វិ​បត្ដិ​ក្ដី​ ​ដោយ​អាជីវ​វិ​បត្ដិ​ក្ដី​ ​ការចោទប្រកាន់​ ​ការ​ពោល​ដេញដោល​គ្នា​ ​ការ​ជជែក​តវ៉ា​ ​ការ​ពោល​បង្កាច់​ ​ការ​ពោល​បង្ខូច​ ​ការ​ខំ​ពោល​បង្វែង​ ​ការ​បន្ថែម​កម្លាំង​ឱ្យ​ ​ណា​នីមួយ​ ​ក្នុង​វិ​បត្ដិ​ទាំងនោះ​ ​ហេតុ​មាន​ពោល​ចោទ​ជាដើម​ទាំងនេះ​ ​ហៅថា​ ​អនុ​វា​ទា​ធិ​ករណ៍​។​ ​សង្ឃ​ជជែកគ្នា​ ​ព្រោះ​អនុ​វា​ទា​ធិ​ករណ៍​ ​ហៅថា​ ​អនុ​វា​ទា​ធិ​ករណ៍​។​ ​កាលបើ​សង្ឃ​ ​ជជែក​ទាំង​ចោទប្រកាន់​ផង​ ​ហៅថា​ ​អនុ​វា​ទា​ធិ​ករណ៍​។​ ​កាលបើ​សង្ឃ​ ​ចោទប្រកាន់​ ​ត្រូវ​អាបត្ដិ​ ​(​ខ្លួនឯង​)​ ​ហៅថា​ ​អា​បត្ដា​ធិ​ករណ៍​។​ ​សង្ឃ​ធ្វើ​កម្មចំពោះ​អាបត្ដិ​ដែល​ត្រូវ​នោះ​ ​ហៅថា​ ​អា​បត្ដា​ធិ​ករណ៍​។​ ​អធិករណ៍​ទាំង៤​ ​តែង​កើតឡើង​ ​ព្រោះ​អនុ​វា​ទា​ធិ​ករណ៍​ជា​បច្ច័យ​ ​ដូច​ពោល​មក​ ​យ៉ាងនេះ​។​ ​
 [​៩១៣​]​ ​បណ្ដា​អធិករណ៍​ទាំង​ ​៤​ ​អា​បត្ដា​ធិ​ករណ៍​ញ៉ាំង​អធិករណ៍​ណា​ឱ្យ​តាំង​ឡើង​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​អា​បត្ដា​ធិ​ករណ៍​ ​មិនបាន​ ​ញ៉ាំង​អធិករណ៍​ណា​ឱ្យ​តាំង​ឡើង​ទេ​ ​ប៉ុន្ដែ​អធិករណ៍​ទាំង​ ​៤​ ​តែង​កើត​ ​ឡើង​ ​ព្រោះ​អា​បត្ដា​ធិ​ករណ៍​ជា​បច្ច័យ​។​ ​ដូចជា​អ្វី​។​ ​(​ដូចជា​)​ ​កង​នៃ​អាបត្ដិ​ទាំង​ ​៥​ ​ហៅថា​ ​អា​បត្ដា​ធិ​ករណ៍​ ​កង​នៃ​អាបត្ដិ​ទាំង​ ​៧​ ​ក៏​ហៅថា
ថយ | ទំព័រទី ៤៥១ | បន្ទាប់
ID: 636801731008429711
ទៅកាន់ទំព័រ៖