ព្រះត្រៃបិដក ភាគ ១២
អាបត្ដាធិករណ៍ដែរ ប្រជុំកងនៃអាបត្ដិទាំង ២ ពួកនេះ ហៅថា អាបត្ដាធិករណ៍។ សង្ឃជជែកគ្នា ព្រោះអាបត្ដាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលបើសង្ឃជជែក ទាំងចោទប្រកាន់ផង ហៅថា អនុវាទាធិករណ៍។ កាលបើសង្ឃចោទ ត្រូវអាបត្ដិ (ខ្លួនឯង) ហៅថា អាបត្ដាធិករណ៍។ សង្ឃធ្វើកម្ម ចំពោះអាបត្ដិដែលត្រូវនោះ ហៅថា កិច្ចាធិករណ៍។ អធិករណ៍ទាំង៤ តែងកើតឡើង ព្រោះអាបត្ដាធិករណ៍ជាបច្ច័យ ដូចពោលមកយ៉ាងនេះ។
[៩១៤] សួរថា បណ្ដាអធិករណ៍ទាំង៤ កិច្ចាធិករណ៍ ញ៉ាំងអធិករណ៍ណាឱ្យតាំងឡើង។ បណ្ដាអធិករណ៍ទាំង៤ កិច្ចាធិករណ៍ មិនបានញ៉ាំងអធិករណ៍ណាឱ្យតាំងឡើងទេ ប៉ុន្ដែអធិករណ៍ទាំង ៤ តែងតាំងឡើង ព្រោះកិច្ចាធិករណ៍ជាបច្ច័យ។ ដូចជាអ្វី។ (ដូចជា) កិច្ច ការនិងកម្មណាដែលសង្ឃត្រូវធ្វើ គឺ អបលោកនកម្ម ញ្ញត្ដិកម្ម ញ្ញត្ដិ ទុតិយកម្ម ញត្ដិចតុត្ថកម្ម កម្មដែលសង្ឃត្រូវធ្វើទាំងនេះ ហៅថា កិច្ចាធិករណ៍។ សង្ឃជជែកគ្នា ព្រោះកិច្ចាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលបើសង្ឃជជែក ទាំងចោទផង ហៅថា អនុវាទាធិករណ៍។ កាលបើសង្ឃចោទ ត្រូវអាបត្ដិ (ខ្លួនឯង) ហៅថា អាបត្ដាធិករណ៍។
ID: 636801731304936671
ទៅកាន់ទំព័រ៖