ព្រះត្រៃបិដក ភាគ ១២

អធិករណ៍​ណា​។​ ​ឆ្លើយ​ថា​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​វិវាទាធិករណ៍​ ​រួម​ចូល​នឹង​វិវាទាធិករណ៍​ ​អាស្រ័យ​នឹង​វិវាទាធិករណ៍​ ​រាប់បញ្ចូល​ក្នុង​វិវាទាធិករណ៍​ ​សង្គ្រោះ​ដោយ​វិវាទាធិករណ៍​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​អនុ​វា​ទា​ធិ​ករណ៍​ ​រួម​ចូល​នឹង​អនុ​វា​ទា​ធិ​ករណ៍​ ​អាស្រ័យ​នឹង​អនុ​វា​ទា​ធិ​ករណ៍​ ​រាប់​ញ្ចូ​លក្នុង​អនុ​វា​ទា​ធិ​ករណ៍​ ​សង្គ្រេះ​ដោយ​អនុ​វា​ទា​ធិ​ករណ៍​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​អា​បត្ដា​ធិ​ករណ៍​ ​រួម​ចូល​នឹង​អា​បត្ដា​ធិ​ករណ៍​ ​អាស្រ័យ​នឹង​អា​បត្ដា​ធិ​ករណ៍​ ​រាប់បញ្ចូល​ក្នុង​អា​បត្ដា​ធិ​ករណ៍​ ​សង្គ្រោះ​ដោយ​អា​បត្ដា​ធិ​ករណ៍​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​កិ​ច្ចា​ធិ​ករណ៍​ ​រួម​ចូល​នឹង​កិ​ច្ចា​ធិ​ករណ៍​ ​អាស្រ័យ​នឹង​កិ​ច្ចា​ធិ​ករណ៍​ ​រាប់បញ្ចូល​ក្នុង​កិ​ច្ចា​ធិ​ករណ៍​ ​សង្គ្រោះ​ដោយ​កិ​ច្ចា​ធិ​ករណ៍​។​ ​
 [​៩១៦​]​ ​សួរ​ថា​ ​បណ្ដា​សមថៈ​ទាំង៧​ ​វិវាទាធិករណ៍​ ​រួម​ចូល​នឹង​សមថៈ​ប៉ុន្មាន​ ​អាស្រ័យ​នឹង​សមថៈ​ប៉ុន្មាន​ ​រាប់បញ្ចូល​ក្នុង​សមថៈ​ប៉ុន្មាន​ ​សង្គ្រោះ​ដោយ​សមថៈ​ប៉ុន្មាន​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​
ថយ | ទំព័រទី ៤៥៤ | បន្ទាប់
ID: 636801731939822984
ទៅកាន់ទំព័រ៖