ព្រះត្រៃបិដក ភាគ ១២
យ៉ាង។ អនុវាទាធិករណ៍។បេ។ អាបត្ដាធិករណ៍។បេ។ បណ្ដា សមថៈទាំង៧ កិច្ចាធិករណ៍ រួមចូលនឹងសមថៈប៉ុន្មាន អាស្រ័យនឹងសមថៈប៉ុន្មាន រាប់បញ្ចូលក្នុងសមថៈប៉ុន្មាន សង្គ្រោះដោយសមថៈប៉ុន្មាន រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា បណ្ដាសមថៈទាំង៧ វិវាទាធិករណ៍ រួមចូលនឹងសមថៈ២ អាស្រ័យនឹងសមថៈ២ រាប់បញ្ចូលក្នុងសមថៈ ២ សង្គ្រោះដោយសមថៈ ២ រម្ងាប់ដោយសមថៈ ២ គឺសម្មុខាវិន័យ១ យេភុយ្យសិកា១។ បណ្ដាសមថៈទាំង៧ អនុវាទាធិករណ៍ រួមចូលនឹងសមថៈ ៤ អាស្រ័យ នឹងសមថៈ ៤ រាប់បញ្ចូលក្នុងសមថៈ៤ សង្គ្រោះដោយសមថៈ៤ រម្ងាប់ដោយសមថៈ ៤ គឺសម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា ១។ បណ្ដាសមថៈទាំង ៧ អាបត្ដាធិករណ៍ រួមចូលនឹងសមថៈ ៣ អាស្រ័យនឹងសមថៈ៣ រាប់បញ្ចូលក្នុងសមថៈ ៣ សង្គ្រោះដោយសមថៈ ៣ រម្ងាប់ដោយសមថៈ៣
ID: 636801732194237536
ទៅកាន់ទំព័រ៖