ព្រះត្រៃបិដក ភាគ ១២

មាន​ពីរ​សិក្ខាបទ១​ ​ភិក្ខុ​ទទួល​អច្ចេកចីវរ​ទុក​ឱ្យ​កន្លង​សម័យ​នៃ​ចីវរកាល១​ ​ភិក្ខុ​ទុក​ចីវរ​ណាមួយ​ក្នុង​ចន្លោះផ្ទះ​ ​ហើយ​នៅ​ប្រាសចាក​ចីវរ​លើស៦រាត្រី១​ ​ភិក្ខុ​បង្អោន​សង្ឃ​លាភ​មក​ដើម្បី​ខ្លួនឯង១​។​ ​

​ចប់​ ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ៣០​


 [​៦០​]​ ​សួរ​ថា​ព្រះមានព្រះភាគ​ ​អរហន្ដ​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ ​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ ​ព្រោះ​ពោល​ពាក្យ​កុហក​ ​ដោយដឹងខ្លួន​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ហត្ថ​ក​ភិក្ខុ​ ​ជា​សក្យ​បុ​ត្ដ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ហត្ថ​ក​ភិក្ខុ​ជា​សក្យ​បុ​ត្ដ​និយាយ​ចរចា​ ​ជាមួយនឹង​តិរ្ថិយ​ទាំងឡាយ​ ​គេចកែ​សម្ដី​ហើយ​ត្រឡប់​ទទួ​លប្ដេ​ជា្ញ​ ​ប្ដេ​ជា្ញ​ហើយ​បែរជា​គេចកែ​សម្ដី​វិញ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​ ​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣យ៉ាង​ ​គឺ​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា១​ ​តាំង​ឡើង​ ​អំពី​វាចា​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​កាយ១​ ​តាំង​ឡើង​អំពី​កាយ​ ​អំពី​វាចា​ ​និង​ចិត្ដ១​។​បេ​។​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636801473048855268
ទៅកាន់ទំព័រ៖