ព្រះត្រៃបិដក ភាគ ១២

បឋម​បារាជិក​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​ទុក​មក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ប៉ុន្មាន​។​ ​បឋម​បារាជិក​ ​ព្រះមានព្រះភាគ​ទ្រង់​បញ្ញ​ត្ដ​ទុក​មក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍១០យ៉ាង​ ​គឺ​ដើម្បី​សេចក្ដីល្អ​ដល់​សង្ឃ១​ ​ដើម្បី​នៅ​សប្បាយ​ដល់​សង្ឃ១​ ​ដើម្បី​សង្កត់សង្កិន​ ​នូវ​បុ​គ្គ​ល​ទំាង​ឡាយ​ ​ដែល​មិន​អៀនខ្មាស១​ ​ដើម្បី​នៅជា​សុខ​ស្រួល​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​សីល​ជាទីស្រឡាញ់១​ ​ដើម្បី​រារាំង​អាសវ​ធម៌​ទាំងឡាយ​ក្នុង​បច្ចុប្បន្ន១​ ​ដើម្បី​កំចាត់​បង់​នូវ​អាសវ​ធម៌​ទាំងឡាយ​ក្នុង​បរលោក១​ ​ដើម្បី​ញុំាង​បុគ្គល​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឱ្យ​ជ្រះថ្លា​ឡើង១​ ​ដើម្បី​ញ៉ាំង​បុគ្គល​ទាំងឡាយ​ ​ដែល​ជ្រះថ្លា​ហើយ​ ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង១​ ​ដើម្បី​តាំងនៅ​មាំ​ ​នៃ​ព្រះ​សទ្ធម្ម១​ ​ដើម្បី​អនុគ្រោះ​ដល់​វិន័យ១​។​ ​ជន​ពួក​ណា​ ​តែង​សិក្សា​។​ ​ពួក​សេក្ខៈ​ ​និង​ពួក​កល្យាណ​បុថុជ្ជន​តែង​សិក្សា​។​ ​ជន​ពួក​ណា​ដែល​មាន​សិក្ខា​សិក្សា​ហើយ​។​ ​ពួក​ព្រះ​អរហន្ដ​ ​មាន​សិក្ខា​សិក្សា​ហើយ​។​ ​បឋម​បារាជិក​នោះ​ ​ឋិតនៅ​ក្នុង​ពួក​ជន​ណា​។​ ​ឋិតនៅ​ក្នុង​ពួក​សិក្ខាកាម​បុគ្គល​ ​(​អ្នក​ប្រាថ្នា​ការសិក្សា​)​។​ ​ជន​ពួក​ណា​ ​រមែង​ទ្រទ្រង់​ទុក​។​ ​បឋម​បារាជិក​ ​ប្រព្រឹត្ដ​ទៅដល់​ជន​ពួក​ណា​ ​ជន​ពួក​នោះ​ ​រមែង​ទ្រទ្រង់​ទុក​(​១​)​ ​។​ ​បឋម​បារាជិក​ ​ជា​ពាក្យ​របស់​អ្នកណា​។​ ​ជា​ពាក្យ​របស់​ព្រះមានព្រះភាគ​ ​អរហន្ដ​ ​សម្មាសម្ពុទ្ធ​។​ ​អ្នកណា​នាំមក​។​ ​ព្រះ​ថេរៈ​ ​(​ដូច​មាន​នាម​តទៅ​នេះ​)​ ​នាំ​តៗ​គ្នា​មក​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ពាក្យ​ថា​ទ្រទ្រង់​ទុក​ ​គឺ​ចាំស្ទាត់​ ​ទាំង​បាលី​ ​ទាំង​អដ្ឋកថា​ ​នៃ​បឋម​បារាជិក​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636801457630923412
ទៅកាន់ទំព័រ៖