ព្រះត្រៃបិដក ភាគ ១២

 [​៦៣​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ចំពោះ​ភិក្ខុ​ ​ដែល​បង្រៀន​ធម៌​ដោយបទ​ ​ដល់​អនុ​ប​សម្ប័​ន្ន​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ ​ឆ​ព្វ​គ្គិ​យ​ភិ​ក្ខុង្រៀន​ធម៌​ដោយបទ​ដល់​ពួក​ឧបាសក​។​ ​សិក្ខាបទ​នោះ​ ​មាន​ ​តែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ ​ឡើង​ដោយ​សមុដ្ឋាន២យ៉ាងគឺ​តាំង​ឡើង​អំពី​វាចា​ ​មិន​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ដ​ ​១​ ​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​កាយ១​។​បេ​។​ ​
 [​៦៤​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ចំពោះ​ភិក្ខុ​ ​ដែល​សម្រេចការ​ដេក​នៅជា​មួយ​នឹង​អនុ​ប​សម្ប័​ន្ន​ ​ឱ្យ​លើស​ជាង​ពីរបី​រាត្រី​ឡើង​ទៅ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​អា​ឡ​វី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ភិក្ខុ​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ភិក្ខុ​ច្រើន​រូប​ ​សម្រេចការ​ដេក​នៅជា​មួយ​ ​នឹង​អនុ​ប​សម្ប័​ន្ន​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​យ៉ាង​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​មិន​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ ​១​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា១​។​ ​បេ​។
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636801473658460135
ទៅកាន់ទំព័រ៖