ព្រះត្រៃបិដក ភាគ ១២
[៦៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលសម្រេចការដេកនៅ ជាមួយនឹងមាតុគ្រាម ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវ ព្រះអនុរុទ្ធមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះអនុរុទ្ធមានអាយុ សម្រេចការដេកនៅ ជាមួយនឹងមាតុគ្រាម។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះតាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងឯឡកលោមកសិក្ខាបទ)។បេ។
[៦៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលសម្ដែងធម៌ដល់មាតុគ្រាម ឱ្យលើសជាងប្រាំ ប្រាំមួយម៉ាត់ឡើងទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧទាយិមានអាយុ សម្ដែងធម៌ដល់មាតុគ្រាម។ សិក្ខាបទនោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ២។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងបទសោធម្មសិក្ខាបទ)។បេ។
ID: 636801474044472214
ទៅកាន់ទំព័រ៖