ព្រះត្រៃបិដក ភាគ ១២

 [​៦៩​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ចំពោះ​ភិក្ខុ​ ​ដែល​ជីកដី​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​អា​ឡ​វី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ពួក​ភិក្ខុ​នៅក្នុង​នគរ​អា​ឡ​វី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ភិក្ខុ​នៅក្នុង​នគរ​អា​ឡ​វី​នាំគ្នា​ជីកដី​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣យ៉ាង​។​បេ​។​ ​

​ចប់​ ​មុសាវាទ​វគ្គទី១​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​មុសាវាទ​វគ្គ​នោះ​ ​ដូច្នេះ​


​[​៧០​]​ ​ភិក្ខុ​ពោល​ពាក្យ​កុហក១​ ​ពោល​ពាក្យចាក់ដោត១​ ​ពោល​ពាក្យ​ញុះញង់១​ ​បង្រៀន​ធម៌​ដោយបទ១​ ​ដេក​រួម​នឹង​អនុ​សម្ប័​ន្ន​មាន​ពីរ​សិក្ខាបទ១​ ​ការសម្ដែង​ធម៌១​ ​ការ​អួត​ឧត្ដរិមនុស្ស​ធម្ម១​ ​ការ​ប្រាប់​ទុ​ដ្ឋុ​ល្លា​បត្ដិ១​ ​ការ​ជីកដី១​។​

 ​[​៧១​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ចំពោះ​ភិក្ខុ​ ​ដែល​ធ្វើ​ភូតគាម​ឱ្យ​វិនាស​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​អា​ឡ​វី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ពួក​ភិក្ខុ​អ្នក​នៅក្នុង​នគរ​អា​ឡ​វី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ភិក្ខុ​អ្នក​នៅក្នុង​នគរ​អា​ឡ​វី​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636801475113193341
ទៅកាន់ទំព័រ៖