ព្រះត្រៃបិដក ភាគ ១២

កាប់​ដើមឈើ​ ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣យ៉ាង​។​បេ​។​
 [​៧២​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ចំពោះ​ភិក្ខុ​ ​ពោល​ពាក្យ​ដទៃ​ធ្វើ​ឱ្យ​សង្ឃ​លំបាក​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​កោ​សម្ពី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​ឆ​ន្នៈ​មាន​អាយុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​កាល​ត្រូវ​សាកសួរ​ដោយ​អាបត្ដិ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​ហើយ​ត្រឡប់​ពោល​បិទបាំង​ពាក្យ​ដទៃ​ដោយ​ពាក្យ​ដទៃ​វិញ​។​ ​សិក្ខាបទ​នោះ​មាន​បញ្ញ​ត្ដិ១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣យ៉ាង​។​បេ​។​
 [​៧៣​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ចំពោះ​ ​ភិក្ខុ​ដែល​បង្គាប់​ភិក្ខុ​ដទៃ​ ​ឱ្យ​ពោល​ទោល​ ​តិះដៀល​ ​(​ភិក្ខុ​ផងគ្នា​)​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគររាជ​គ្រឹះ​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​មេ​ត្ដិយ​ភិក្ខុ​និង​ភុម្ម​ជ​ក​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​មេ​ត្ដិយ​ភិក្ខុ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​ប្រើ​ភិក្ខុ​ទាំងឡាយ​ឱ្យ​ពោលទោស​ព្រះ​ទព្វ​មល្ល​បុ​ត្ដមា​ន​អាយុ​។​ ​សិក្ខា​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636801475619182282
ទៅកាន់ទំព័រ៖