ព្រះត្រៃបិដក ភាគ ១២
[៧៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលមានចិត្ដខឹង អាក់អន់ ហើយចាប់ទង់ទាញភិក្ខុផងគ្នា ឱ្យចេញចាកវិហារជារបស់សង្ឃ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះ រឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុ មានចិត្ដខឹង អាក់អន់ ហើយចាប់ទង់ទាញភិក្ខុទាំងឡាយឱ្យចេញអំពីវិហារជារបស់សង្ឃ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ៣ យ៉ាង។ បេ។
[៧៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុដែលអង្គុយសង្កត់គ្រែឬតាំង ដែលមានជើងគ្រាន់តែផ្គុំទុកឰដ៏ថ្នាក់ខាងលើក្នុងវិហារជារបស់សង្ឃ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰភិក្ខុ១រូប។ ព្រោះ រឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុ១រូប អង្គុយសង្កត់ភ្លាមនូវគ្រែ ដែលមានជើងគ្រាន់តែផ្គុំទុកឰដ៏ថ្នាក់ខាងលើ ក្នុងវិហារជារបស់សង្ឃ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង គឺតាំងឡើអំពីកាយ មិនតាំងឡើងអំពីវាចានិងចិត្ដ១ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១។បេ។
ID: 636801476645610990
ទៅកាន់ទំព័រ៖