ព្រះត្រៃបិដក ភាគ ១២

 [​៧៩​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ចំពោះ​ភិក្ខុ​ដែល​បូ​ក​តម្បូ​លពី​របី​ជាន់​ ​ហើយ​នៅតែ​បូក​ថែម​ឱ្យ​លើស​ពីនោះ​ទៅទៀត​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​កោ​សម្ពី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​ឆ​ន្នៈ​មាន​អាយុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ ​ដែល​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​ឱ្យ​គេ​លាប​ ​ឱ្យ​គេ​បូ​ក​រឿយ​ៗ​ ​នូវ​វិហារ​ដែល​ខ្លួន​ធ្វើជា​ស្រេចហើយ​ ​វិហារ​ធ្ងន់​ពេក​ ​ក៏​រលំ​បាក់​ទៅ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង​ ​៦​ ​យ៉ាង​។​ ​បេ​។​
 ​[​៨០​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ចំពោះ​ភិក្ខុ​ដែល​ដឹង​ថា​ទឹក​មាន​សត្វ​ ​ហើយ​យក​ទៅ​ចាក់​ស្រោច​ស្មៅ​ឬ​ដី​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​អា​ឡ​វី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ពួក​ភិក្ខុ​អ្នក​នៅក្នុង​ដែន​អា​ឡ​វី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ភិក្ខុ​អ្នក​នៅក្នុង​ដែន​អា​ឡ​វី​ដឹង​ថា​ ​ទឹក​មាន​សត្វ​ ​ហើយ​ ​យក​ទៅ​ស្រោច​ស្មៅ​ឬ​ដី​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​ ​យ៉ាង​។​ ​បេ​។​ ​

​ចប់​ ​ភូតគាម​វគ្គទី​ ​២​។​

ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636801477011381911
ទៅកាន់ទំព័រ៖