ព្រះត្រៃបិដក ភាគ ១២
[៣] ព្រះថេរៈឈ្មោះឧបាលិ១ ទាសកៈ១ សោណកៈ១ សិគ្គវៈ១ និងព្រះមោគ្គល្លីបុត្ដ១ អង្គទៀត ជាគម្រប់៥ ព្រះថេរៈទាំងនេះ ឋិតនៅក្នុងទ្វីបមានឈ្មោះថា ជម្ពូដ៏មានសិរី។ តអំពីព្រះថេរៈទាំងនោះមក ព្រះមហាមហិន្ទ១ ព្រះឥដ្ដិយៈ១ ព្រះឧត្ដិយៈ១ ព្រះសម្ពលៈ១ ព្រះភទ្ទនាមជាបណ្ឌិត១ ព្រះនាគត្ថេរទាំងនេះ មានប្រាជ្ញាច្រើន មកអំពីជម្ពូទ្វីប ហើយបានមកនៅក្នុងលង្កាទ្វីប ព្រះថេរៈទាំងនោះ បានបង្រៀនវិនយបិដក បានបង្រៀននិកាយទាំង៥ គម្ពីរ ព្រះអភិធម្មទាំង៧គម្ពីរ ក្នុងតម្ពបណ្ណិទ្វីប (កោះលង្កា)។ តអំពីនោះមក (មានព្រះថរៈច្រើនអង្គទៀតគឺ) ព្រះអរិដ្ឋ ជាអ្នកមានប្រាជ្ញា១ ព្រះតិស្សទត្ដជាបណ្ឌិត១ ព្រះកាឡសុមនត្ថេរជាអ្នកក្លៀវក្លា១
ID: 636801458105530558
ទៅកាន់ទំព័រ៖