ព្រះត្រៃបិដក ភាគ ១២

 [​៨៣​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ចំពោះ​ភិក្ខុ​ ​ដែល​ទូន្មាន​ភិក្ខុនី​ ​ក្នុង​វេលា​ដែល​ព្រះអាទិត្យ​អស្ដង្គត​ហើយ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​ចូ​ឡ​បន្ថ​ក​មាន​អាយុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ព្រះ​ចូ​ឡ​បន្ថ​ក​មាន​អាយុ​ ​ទៅ​ទូន្មាន​ភិក្ខុនី​ក្នុង​វេលា​ព្រះអាទិត្យ​អស្ដង្គត​ទៅ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​ ​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២យ៉ាង​ ​(​ដូច​ក្នុង​បទ​សោ​ធម្ម​សិក្ខាបទ​)​។​បេ​។​ ​
 [​៨៤​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ចំពោះ​ភិក្ខុ​ ​ដែល​ចូល​ទៅកាន់​សម្នាក់​ភិក្ខុនី​ ​ហើយ​ទូន្មាន​ភិក្ខុនី​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​សក្កជនបទ​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ ​ភិក្ខុ​ចូល​ទៅកាន់​សម្នាក់​នៃ​ភិក្ខុនី​ហើយ​ទូន្មាន​ភិក្ខុនី​។​ ​សិក្ខាបទ​នោះ​មាន​បញ្ញ​ត្ដិ១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​ ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន២យ៉ាង​ ​(​ដូច​ក្នុង​កឋិន​ក​សិក្ខាបទ​)​។​បេ​។​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636801477756464528
ទៅកាន់ទំព័រ៖