ព្រះត្រៃបិដក ភាគ ១២

[​៩១​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ចំពោះ​ភិក្ខុ​មួយ​រូប​ ​ដែល​សម្រេចការ​អង្គុយ​នៅក្នុង​ទី​កំបាំង​ ​ជាមួយនឹង​ភិក្ខុនី​មួយ​រូប​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​ឧទាយិ​មាន​អាយុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ព្រះ​ឧទាយិ​មាន​អាយុ​ ​សម្រេចការ​អង្គុយ​ក្នុង​ទី​កំបាំង​ ​ជាមួយនឹង​ភិក្ខុនី​មួយ​រូប​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​បេ​។​ ​

​ចប់​ ​ឱវាទ​វគ្គទី៣​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​ឱវាទ​វគ្គ​នោះ​ ​ដូច្នេះ​


​[​៩២​]​ ​ភិក្ខុ​ដែល​សង្ឃ​មិនបាន​សន្មត​ ​ហើយ​ទូន្មាន​ភិក្ខុនី១​ ​ភិក្ខុ​ចូល​ទៅ​ទូន្មាន​ភិក្ខុនី​ ​ក្នុង​វេលា​ដែល​ព្រះអាទិត្យ​អស្ដង្គត១​ ​ភិក្ខុ​ចូល​ទៅកាន់​សម្នាក់​ភិក្ខុនី​ ​ដើម្បី​ទូន្មាន១​ ​ភិក្ខុ​ពោល​ថា​ ​ភិក្ខុ​ទាំងឡាយ​ខំ​ទូន្មាន​ភិក្ខុនី​ព្រោះហេតុតែ​អាមិសៈ១​ ​ភិក្ខុ​ឱ្យ​ចីវរ​ដល់​ភិក្ខុនី​មិនមែន​ជា​ញាតិ១​ ​ភិ​ក្ខុ​ដេរ​ចីវ​ឱ្យ​ភិក្ខុនី​មិនមែន​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636801479335304832
ទៅកាន់ទំព័រ៖