ព្រះត្រៃបិដក ភាគ ១២
[៩៧] ភិក្ខុ ឆាន់រួចហើយ ហាមភោជនហើយ ឆាន់ខាទនីយៈ ឬភោជនីយៈ ដែលភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនសល់ដែលអំពីភិក្ខុឈឺ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូប ឆាន់រួចហើយ ហាមភោជនហើយ ក្រោកទៅឆាន់ក្នុងទីឯទៀតវិញ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។បេ។
[៩៨] ភិក្ខុនាំយកខាទនីយៈ ឬភោជនីយៈ ដែលភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនសល់ដែលអំពីភិក្ខុឈឺ ទៅបង្ខំភិក្ខុដែលឆាន់រួចហើយ ហាមភោជនហើយ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូប នាំយកភោជនីយៈ ដែលភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនសល់ដែលអំពីភិក្ខុឈឺ ទៅបង្ខំភិក្ខុដែលឆាន់រួចហើយ ហាមភោជនហើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំង ឡើងដោយសមុដ្ឋាន៣។បេ។
ID: 636801480366143793
ទៅកាន់ទំព័រ៖