ព្រះត្រៃបិដក ភាគ ១២
[៩៩] ភិក្ខុ ឆាន់ខាទនីយៈ ឬភោជនីយៈ ក្នុងពេលមិនគួរ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកសត្ដរសវគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកសត្ដរសវគ្គិយភិក្ខុឆាន់ភោជន ក្នុងពេលមិនគួរ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២(ដូចក្នុងឯឡកលោមសិក្ខា)។បេ។
[១០០] ភិក្ខុឆាន់ខាទនីយៈ ឬភោជនីយៈ ដែលខ្លួនសន្សំទុក ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្តិក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះវេលដ្ឋសីសៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះវេលដ្ឋសីសៈមានអាយុ ឆាន់ភោជនដែលខ្លួនសន្សំទុក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។
ID: 636801480658290503
ទៅកាន់ទំព័រ៖