ព្រះត្រៃបិដក ភាគ ១២
[១០១] ភិក្ខុសូមបណីតភោជន
(១) ចំពោះខ្លួនឯងហើយឆាន់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ សូមបណីតភោជន ដើម្បីប្រយោជន៍ដល់ខ្លួនហើយឆាន់។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។បេ។
[១០២] ភិក្ខុឆាន់អាហារដែលសម្រាប់ឆាន់តាមទ្វារមាត់ ដែលគេមិនបានប្រគេន ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូប ឆាន់អាហារសម្រាប់ឆាន់តាមទ្វារមាត់ ដែលគេមិនបានប្រគេន។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។ បេ។
ចប់ ភោជនវគ្គ ទី៤។
(១) បណិតភោជននោះ បានដល់ វត្ថុឧត្ដម៩យ៉ាងគឹ ទឹកដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ។
ID: 636801481190690954
ទៅកាន់ទំព័រ៖