ព្រះត្រៃបិដក ភាគ ១២

ព្រះ​ទីឃ​នាម​កៈ១​ ​ព្រះ​ទីឃ​សុ​មនៈ​ ​ជា​បណ្ឌិត១​ ​ព្រះ​កាឡ​សុ​មនៈ១​ ​ព្រះ​នា​គ​ត្ថេ​រ១​ ​ព្រះពុទ្ធ​រក្ខិត១​ ​ព្រះ​តិ​ស្ស​ត្ថេ​រ​ ​ជា​អ្នកមាន​ប្រាជ្ញា១​ ​ព្រះ​ទេ​វត្ថេ​រ​ជា​បណ្ឌិត១​ ​ព្រះ​សុ​មនៈ​ ​មាន​ប្រាជ្ញា​ក្លៀវក្លា​ក្នុង​វិន័យ១​ ​ព្រះ​ចូឡ​នាគ​ ​ជា​ពហុស្សូត១​ ​ព្រះ​គ​ជ​ត្ថេ​រ​ ​ជា​អ្នក​កម្ចាត់បង់​ទោស​ដ៏​អាក្រក់១​ ​ព្រះ​ថេរៈ​ ​ឈ្មោះ​ធម្ម​បាលិត​ ​ដែលគេ​បូជា​ហើយដោយ​ប្រពៃ​ ​ក្នុង​រោហ​ណ​ជនបទ១​ ​សិស្សរបស់​ព្រះ​ធម្ម​បាលិត​នោះ​ ​ឈ្មោះ​ខេ​មៈ​ ​ជា​អ្នកមាន​ប្រា​ជ្ញាច្រីន​ ​ទ្រទ្រង់​ព្រះ​ត្រៃបិដក​ ​រុងរឿង​ដោយ​បញ្ញា​ក្នុង​ទ្វីប​ ​ដូចជា​ព្រះចន្ទ១​ ​ព្រះ​ថេរៈ​ ​ឈ្មោះ​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636801458335373705
ទៅកាន់ទំព័រ៖