ព្រះត្រៃបិដក ភាគ ១២

ឧទ្ទាន​នៃ​ភោជន​វគ្គ​នោះ​ ​ដូច្នេះ​


​[​១០៣​]​ ​រឿង​ភិក្ខុ​ឆាន់​ដុំ​បាយ​ក្នុង​ផ្ទះសម្នាក់១​ ​រឿង​ភិក្ខុ​ឆាន់​គណ​ភោជន១​ ​រឿង​ភិក្ខុ​ឆាន់​បរម្បរ​ភោជន១​ ​រឿង​ភិក្ខុ​ទទួល​នំ​បានតែ​ត្រឹម​ពីរ​បាត្រ​ឬ​បី​បាត្រ១​ ​រឿង​ភិក្ខុ​ហាម​ភោជន១​ ​រឿង​ភិក្ខុ​ហាម​ភោជន​ហើយ​ ​ភិក្ខុ​ឯទៀត​នាំ​យក​ភោជន​ ​ទៅ​បង្ខំ​ឱ្យ​ឆាន់១​ ​រឿង​ភិក្ខុ​ឆាន់​ក្នុង​វេលាវិកាល១​ ​រឿង​ភិក្ខុ​ឆាន់​ភោជន​ដែល​ខ្លួន​សន្សំទុក១​ ​រឿង​ភិក្ខុ​សូម​បណីតភោជន​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន១​ ​រឿង​ភិក្ខុ​ឆាន់​អាហារ​សម្រាប់​ឆាន់​ ​តាម​ទ្វារ​មាត់​ដែលគេ​មិនបាន​ប្រគេន១​។​

 ​[​១០៤​]​ ​ភិក្ខុ​ ​ឱ្យ​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ដល់​អ​ចេ​លក៏​ក្ដី​ ​ដល់​បរិព្វាជក​ក្ដី​ ​ដល់បរិព្វាជិកា​ក្ដី​ ​ដោយដៃ​ខ្លួនឯង​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​វេសាលី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ព្រះ​អានន្ទ​មាន​អាយុ​ ​ឱ្យ​នំ​ពីរ​ដុំ​ដល់​បរិព្វាជិកាម្នាក់​ ​តែ​សម្គាល់ថា​ឱ្យ​នំ​តែមួយ​ដុំ​ទេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ពីរ​ ​(​ដូច​ក្នុង​ឯ​ឡក​លោម​សិក្ខាបទ​ ​)​។​បេ​។​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636801481608384845
ទៅកាន់ទំព័រ៖