ព្រះត្រៃបិដក ភាគ ១២

 [​១០៥​]​ ​ភិក្ខុ​បបួល​ភិក្ខុ​ផងគ្នា​ថា​ ​នែ​លោក​មាន​អាយុ​ ​មក​ ​យើង​នឹង​ចូល​ទៅកាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ជាមួយគ្នា​ ​ហើយ​បានឱ្យ​ក្ដី​ ​មិនបាន​ឱ្យ​ក្ដី​ ​នូវ​បិណ្ឌបាត​ ​ដល់​ភិក្ខុ​នោះ​ ​ហើយ​បញ្ជូន​ភិក្ខុ​នោះ​ទៅវិញ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ព្រះ​ឧប​នន្ទ​ ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ព្រះ​ឧប​នន្ទ​ ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​ ​បបួល​ភិក្ខុ​ផងគ្នា​ថា​ ​នែ​លោក​មាន​អាយុ​ ​មក​ ​យើង​នឹង​ចូល​ទៅកាន់​ស្រុក​ ​ដើម្បី​បិណ្ឌបាត​ជាមួយគ្នា​ ​ហើយ​មិនបាន​ឱ្យ​បិណ្ឌបាត​ដល់​ភិក្ខុ​នោះ​ ​ហើយក៏​បញ្ជូន​ទៅវិញ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​បេ​។​
 ​[​១០៦​]​ ​ភិក្ខុ​ចូល​ទៅ​សម្រេច​កា​អង្គុយ​ក្នុង​ត្រកូល​ ​ដែល​មានតែ​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ព្រះ​ឧប​នន្ទ​ ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ព្រះ​ឧប​នន្ទ​ ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​ ​ចូល​ទៅ​សម្រេចការ​អង្គុយ​ ​ក្នុង​ត្រកូល​ដែល​មានតែ​ជន​ពីរ​នាក់​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636801510478556124
ទៅកាន់ទំព័រ៖