ព្រះត្រៃបិដក ភាគ ១២

បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​ដោយ​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​ដោយ​វាចា​ឡើយ​។​បេ​។​
 [​១០៩​]​ ​ភិក្ខុ​ដែលគេ​និ​មន្ដ​រួចហើយ​ ​ឈ្មោះថា​ប្រកប​ដោយ​ភ​ត្ដ​ ​មិនបាន​លា​ភិក្ខុ​ផងគ្នា​ដែល​មាននៅ​ ​(​ក្នុង​វត្ដ​)​ ​ហើយ​ស្រាប់តែ​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ក្នុង​ពេលមុន​បាយ​ក្ដី​ ​ក្រោយ​បាយ​ក្ដី​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគររាជ​គ្រឹះ​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ព្រះ​ឧប​នន្ទ​ ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​ ​គេ​និ​មន្ដ​រួចហើយ​ ​ឈ្មោះថា​ជា​ភិក្ខុ​ប្រកប​ដោយ​ភ​ត្ដ​ ​ហើយ​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ក្នុង​ពេលមុន​បាយ​ ​និង​ក្រោយ​បាយ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ​ ​១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ​ ​៤​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​ ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​២​ ​(​ដូច​ក្នុង​កឋិន​សិក្ខាបទ​)​។​ ​បេ​។​
 ​[​១១០​]​ ​ភិក្ខុ​សូម​ភេសជ្ជៈ​លើស​កំណត់​ដែលគេ​បវារណា​នោះ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ដែន​សក្កៈ​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ដែល​មហា​នាម​សក្យរាជ​ ​អង្វរ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោកម្ចាស់​បង្អង់​ចាំ​ក្នុងថ្ងៃនេះ១​ ​ថ្ងៃ​សិន​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636801511206507761
ទៅកាន់ទំព័រ៖