ព្រះត្រៃបិដក ភាគ ១២
ហើយមិនព្រមបង្អង់ចាំ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង ៦។ បេ។
[១១១] ភិក្ខុទៅដើម្បីមើលកងទ័ព ដែលគេលើកចេញទៅ (អំពី ស្រុក) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុនាំគ្នាទៅ ដើម្បីមើលកងទ័ពដែលគេលើកចេញទៅ (អំពីស្រុក)។ សិក្ខាបទនោះមាន បញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។
[១១២] ភិក្ខុនៅក្នុងកងទ័ពហួសអំពីកំណត់៣រាត្រីទៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ នៅក្នុងកងទ័ពហួសអំពីកំណត់៣រាត្រីទៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។
ID: 636801511607690707
ទៅកាន់ទំព័រ៖