ព្រះត្រៃបិដក ភាគ ១២

 [​១២០​]​ ​ភិក្ខុ​បង្កាត់ភ្លើង​អាំង​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ដែន​ភគ្គៈ​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​ច្រើន​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុ​ច្រើន​រូប​បង្កាត់ភ្លើង​អាំង​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ​ ​១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ២​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង​ ​៦​។​ ​បេ​។​
 ​[​១២១​]​ ​កំណត់​ថ្ងៃ​មិនទាន់​ដល់​កន្លះ​ខែ​ ​ភិក្ខុ​ងូតទឹក​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​រាជគ្រឹះ​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​ច្រើន​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុ​ច្រើន​រូប​ ​បានឃើញ​ព្រះរាជា​ហើយ​ ​នាំគ្នា​ងូតទឹក​មិនដឹង​ប្រមាណ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​។​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ​ ​៦​។​ ​សិក្ខាបទ​នោះ​ ​ជាស​ព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​ ​ឬ​ជា​បទេស​ប្ប​ញ្ញ​ត្ដិ​។​ ​សិក្ខាបទ​នោះ​ជា​ ​បទេស​ប្ប​ញ្ញ​ត្ដិ​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​២​ ​(​ដូច​ក្នុង​ឯ​ឡក​លោម​សិក្ខាបទ​)​។​បេ​។​
 ​[​១២២​]​ ​បណ្ដា​វត្ថុ​សម្រាប់​ធ្វើ​ចីវរ​ឱ្យ​មាន​ពណ៌​អាក្រក់៣យ៉ាង​ ​ភិក្ខុ​ ​មិន​យក​វត្ថុ​សម្រាប់​ធ្វើ​ចីវរ​ឱ្យ​មាន​ពណ៌​អាក្រក់​ណាមួយ​ ​មក​ធ្វើ​កប្ប​ពិន្ទុ​ ​ហើយ​ប្រើប្រាស់​ចីវរ​ថ្មី​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636801513248344547
ទៅកាន់ទំព័រ៖