ព្រះត្រៃបិដក ភាគ ១២
ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល ភិក្ខុច្រើនរូបមិនស្គាល់ចីវររបស់ខ្លួន។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។
[១២៣] ភិក្ខុ វិកប្បចីវរដោយខ្លួនឯង ចំពោះភិក្ខុក្ដី ភិក្ខុនីក្ដី សិក្ខមានាក្ដី សាមណេរក្ដី សាមណេរីក្ដី មិនបានដកវិកប្បចេញ ហើយប្រើប្រាស់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឧបនន្ទ ជា សក្យបុត្ដមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ វិកប្បចីវរដោយខ្លួនឯង ចំពោះភិក្ខុផងគ្នា មិនបានដកវិកប្បចេញ ហើយប្រើប្រាស់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។បេ។
[១២៤] ភិក្ខុលាក់បាត្រក្ដី ចីវរក្ដី និសីទនៈក្ដី បំពង់ម្ជុលក្ដី វត្ថពន្ធចង្កេះក្ដី របស់ភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ
ID: 636801513573413140
ទៅកាន់ទំព័រ៖