ព្រះត្រៃបិដក ភាគ ១២
ឧបតិស្សៈ ជាអ្នកមានប្រាជ្ញា១ ព្រះបុស្សទេវៈ ដែលជាមហាធម្មកថិក១ ព្រះសុមនៈ អ្នកមានប្រាជ្ញា១ ព្រះបុប្ផៈ ជាពហុស្សូត១ ព្រះមហាសីវៈ ជាមហាធម្មកថិកឈ្លាសវៃ ក្នុងបិដកទាំងអស់១ ព្រះឧបាលិ ជាអ្នកមានប្រាជ្ញាក្លៀវក្លាក្នុងវិន័យ១ ព្រះមហានាគ ជាអ្នកមានប្រាជ្ញាច្រើនឈ្លាសវៃ ក្នុងវង្សព្រះសទ្ធម្ម១ ព្រះអភ័យ ជាអ្នកមានប្រាជ្ញាឈ្លាសវៃ ក្នុងបិដកទាំងអស់១ ព្រះតិស្សត្ថេរ ជាអ្នកមានប្រាជ្ញាដ៏ក្លៀវក្លាក្នុងវិន័យ១ សិស្សរបស់ព្រះតិស្សត្ថេរនោះ ឈ្មោះបុស្សៈ ជាអ្នកមានប្រាជ្ញាច្រើនជាពហុស្សូត ជាអ្នករក្សាព្រះសាសនា
ID: 636801458629850548
ទៅកាន់ទំព័រ៖