ព្រះត្រៃបិដក ភាគ ១២
នឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ លាក់បាត្រខ្លះ ចីវរខ្លះ និសីទនៈខ្លះ បំពង់ម្ជុលខ្លះ វត្ថពន្ធចង្កេះខ្លះ ជារបស់ភិក្ខុផងគ្នា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
ចប់ សុរាមេរយវគ្គ ទី ៦។
ឧទ្ទាននៃសុរាមេរយវគ្គនោះ ដូច្នេះ
[១២៥] រឿងភិក្ខុផឹកសុរា១ រឿងភិក្ខុចាក់ក្រឡេកគ្នាដោយជន្លួញ គឺម្រាមដៃ១ រឿងភិក្ខុលេងទឹក១ រឿងភិក្ខុមិនអើពើ១ រឿងភិក្ខុបន្លាចភិក្ខុផងគ្នា១ រឿងភិក្ខុបង្កាត់ភ្លើងអាំង១ រឿងភិក្ខុងូតទឹក១ រឿងភិក្ខុមិនយកវត្ថុសម្រាប់ធ្វើចីវរឱ្យមានពណ៌អាក្រក់ មកធ្វើកប្បពិន្ទុ១ រឿងភិក្ខុវិកប្បចីវរ១ រឿងភិក្ខុលាក់ចីវរ១។
[១២៦] ភិក្ខុក្លែងធ្វើសត្វឱ្យធ្លាក់ចុះចាកជីវិត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងឧទាយិមានអាយុ។ ព្រោះរឿងដូចម្ដេច។
ID: 636801515514304152
ទៅកាន់ទំព័រ៖