ព្រះត្រៃបិដក ភាគ ១២
ព្រោះរឿងដែលឧទាយិមានអាយុក្លែងធ្វើសត្វឱ្យធ្លាក់ចុះចាកជីវិត។ សិក្ខា បទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិ នោះ តាំងឡើងដោយសមុដ្ឋាន៣។ បេ។
[១២៧] ភិក្ខុ ដឹងហើយប្រើប្រាស់ទឹកដែលមានសត្វ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ដឹងហើយ ប្រើប្រាស់ទឹកដែលមានសត្វ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
[១២៨] ភិក្ខុ ដឹងហើយ សើរើអធិករណ៍ដែលសង្ឃបានរម្ងាប់តាម ធម៌ហើយ ដើម្បីកម្មថ្មីទៀត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ដឹងហើយ សើរើអធិករណ៍ដែលសង្ឃបានរម្ងាប់តាមធម៌ហើយ ដើម្បីកម្មថ្មីទៀត។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
ID: 636801515876714881
ទៅកាន់ទំព័រ៖