ព្រះត្រៃបិដក ភាគ ១២

 [​១៣១​]​ ​ភិក្ខុ​ដឹង​ហើយ​ ​បបួលគ្នា​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​តែមួយ​ ​ជា​ ​មួយ​ដឹង​ពួក​ជន​ដែល​មាន​ថេយ្យ​ចិត្ដ​ ​(​គិត​នឹង​វាង​សួយ​ព្រះរាជធានី​ជាដើម​)​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​មួយ​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុ​មួយ​រូប​ ​បបួលគ្នា​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​មួយ​ជាមួយនឹង​ពួក​ជន​មាន​ថេយ្យ​ចិត្ដ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយវាចា​និង​ចិត្ដ​ក៏​មាន​។​ ​បេ​។​
 [​១៣២​]​ ​ភិក្ខុ​បបួលគ្នា​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​មួយ​ ​ជាមួយនឹង​មាតុគ្រាម​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​ភិក្ខុ​មួយ​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុ​មួយ​រូប​ ​បបួលគ្នា​ដើរទៅ​កាន់​ ​ផ្លូ​វធ្ងា​យមួយ​ ​ជាមួយនឹង​មាតុគ្រាម​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៤​។​បេ​។​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636801516540242833
ទៅកាន់ទំព័រ៖