ព្រះត្រៃបិដក ភាគ ១២

 [​១៣៣​]​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ជាគម្រប់​បីដង​ហើយ​ ​ភិក្ខុ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​អរិ​ដ្ឋ​ភិក្ខុ​ ​មាន​បុព្វបុរស​ជា​អ្នកសម្លាប់​ត្មាត​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​អរិ​ដ្ឋ​ភិក្ខុ​ ​មាន​បុព្វបុរស​ជា​អ្នកសម្លាប់​ត្មាត​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ជាគម្រប់​បីដង​ហើយ​ ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​គឺ​តាំង​ឡើង​អំពី​កាយវាចា​ ​និង​ចិត្ដ​។​បេ​។​ ​
 [​១៣៤​]​ ​ភិក្ខុ​ ​ដឹង​ហើយ​ ​បរិភោគ​ជាមួយនឹង​ភិក្ខុ​ដែល​មាន​វាទៈ​ ​ដូច្នោះ​ ​ដែល​ជា​អ្នក​មិន​ធ្វើតាម​អនុ​ធម៌​(​១​)​ ​ទាំង​មិន​លះបង់​ទិដ្ឋិ​នោះ​ចេញ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ ​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ដឹង​ហើយ​ ​បរិភោគ​ជាមួយ​ ​នឹង​អរិ​ដ្ឋ​ភិក្ខុ​ដែល​មាន​វាទៈ​ដូច្នោះ​ ​មិន​ធ្វើតាម​អនុ​ធម៌​ ​ទាំង​មិន​លះបង់​នូវ​ ​ទិដ្ឋិ​នោះ​ចេញ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​ ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​៣​។​ ​បេ​។​ ​
​(​១​)​ ​ភិក្ខុ​ឃើញ​អាបត្ដិ​ក្ដី​ ​មិន​សម្ដែង​អាបត្ដិ​ក្ដី​ ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ក្ដី​ ​សង្ឃ​លើ​ក​វត្ដ​ ​ដោយ​ត្រឹមត្រូវ​តាម​ធម៌​ ​តាម​វិន័យ​ ​ហើយ​សង្ឃ​បានឃើញ​ភិក្ខុ​នោះ​ ​ប្រព្រឹត្ដ​វត្ដ​ត្រឹមត្រូវ​ ​ក៏​ធ្វើ​នូវ​ឱសារណកម្ម​ ​គឺ​សូត្រ​ដក​វត្ដ​នោះ​ចេញ​ ​(​ប្រហែលគ្នា​នឹង​អព្ភានកម្ម​)​ ​ហៅថា​អនុ​ធម៌​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636801517039591394
ទៅកាន់ទំព័រ៖