ព្រះត្រៃបិដក ភាគ ១២
ដោយបបួលគ្នា ១ (រឿងភិក្ខុមិនលះបង់ទិដ្ឋិអាក្រក់) ១ រឿងភិក្ខុបរិភោគជាមួយ (នឹងភិក្ខុដែលមិនលះបង់ទិដ្ឋិអាក្រក់) ១ រឿងភិក្ខុសង្គ្រោះសមណុទ្ទេសដែលសង្ឃធ្វើនាសនកម្មហើយ ១។
[១៣៧] ភិក្ខុ កាលបើភិក្ខុទាំងឡាយនិយាយតាមសិក្ខាបទដែល ព្រះមានព្រះភាគទ្រង់បញ្ញត្ដទុក ហើយពោលតបវិញថា នែអាវុសោ ខ្ញុំ មិនទាន់សិក្សាក្នុងសិក្ខាបទនេះទេ ព្រោះមិនទាន់បានសាកសួរភិក្ខុឯទៀត ដែលជាអ្នកឈ្លាស ជាអ្នកទ្រទ្រង់វិន័យ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដ ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឆន្នៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឆន្នៈមានអាយុ កាលបើភិក្ខុទាំងឡាយនិយាយតាម សិក្ខាបទដែលព្រះមានព្រះភាគទ្រង់បញ្ញត្ដទុក ក៏ពោលតបវិញថា ម្នាលអាវុសោ ខ្ញុំមិនទាន់សិក្សា ក្នុងសិក្ខាបទនេះទេ ព្រោះខ្ញុំមិនទាន់បានសាកសួរភិក្ខុឯទៀត ដែលជាអ្នកឈ្លាស ជាអ្នកទ្រទ្រង់វិន័យ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
ID: 636801517881029521
ទៅកាន់ទំព័រ៖