ព្រះត្រៃបិដក ភាគ ១២

 [​១៤៣​]​ ​ភិក្ខុ​ក្លែង​បណ្ដាល​សេចក្ដី​រង្កៀស​ ​ឱ្យ​កើតឡើង​ដល់​ភិក្ខុ​ផងគ្នា​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ក្លែង​បណ្ដាល​សេចក្ដី​រង្កៀស​ឱ្យ​កើតឡើង​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​បេ​។​ ​
 [​១៤៤​]​ ​ភិក្ខុ​ឈរ​អែប​ស្ដាប់​ភិក្ខុ​ទាំងឡាយ​ ​ដែល​បង្កហេតុ​ ​ឈ្លោះ​ទាស់ទែង​កើតឡើង​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ឈរ​អែប​ស្ដាប់​ភិក្ខុ​ទាំងឡាយ​ ​ដែល​បង្កហេតុ​ឈ្លោះ​ទាស់ទែង​កើតឡើង​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​២​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយវាចា​និង​ចិត្ដ​ក៏​មាន​។​បេ​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636801519043185993
ទៅកាន់ទំព័រ៖