ព្រះត្រៃបិដក ភាគ ១២

 [​១៤៥​]​ ​ភិក្ខុ​បានឱ្យ​ឆន្ទៈ​ ​គឺ​សេចក្ដីយល់​ព្រម​ ​ដល់​កម្ម​ដែល​ប្រកបដោយ​ធម៌​ ​ហើយ​ត្រឡប់​តិះដៀល​ជា​ខាងក្រោយ​វិញ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​បានឱ្យ​ឆន្ទៈ​ ​ដល់​កម្ម​ដែល​ប្រកប​ ​ដោយ​ធម៌​ ​ហើយ​ត្រឡប់​តិះដៀល​ជា​ខាងក្រោយ​វិញ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​ ​បេ​។​
 [​១៤៦​]​ ​ពាក្យវិនិច្ឆ័យ​កំពុងតែ​ប្រព្រឹត្ដ​ទៅ​ក្នុង​សង្ឃ​ ​ភិក្ខុ​មិនបាន​ឱ្យ​ឆន្ទៈ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ចៀសចេញ​ទៅ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​មួយ​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ ​ដែល​ភិក្ខុ​មួយ​រូប​ ​កាលបើ​ពាក្យវិនិច្ឆ័យ​កំពុងតែ​ប្រព្រឹត្ដ​ទៅ​ក្នុង​សង្ឃ​ ​មិនបាន​ឱ្យ​ឆន្ទៈ​ ​ក៏​ក្រោក​ចាក​អាសនៈ​ចៀសចេញ​ទៅ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​គឺ​តាំង​ឡើង​អំពី​កាយវាចា​និង​ចិត្ដ​។​បេ​។​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636801519360824161
ទៅកាន់ទំព័រ៖