ព្រះត្រៃបិដក ភាគ ១២
[១៤៧] ភិក្ខុឱ្យចីវរដោយមានសង្ឃព្រមព្រៀងគ្នា ហើយត្រឡប់ តិះដៀលជាខាងក្រោយវិញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ បានឱ្យចីវរដោយមានសង្ឃព្រមព្រៀងគ្នា ហើយត្រឡប់តិះដៀលជាខាងក្រោយវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
[១៤៨] ភិក្ខុដឹងថា លាភរបស់សង្ឃ ដែលគេបង្អោនដើម្បីសង្ឃ ហើយ ក៏ត្រឡប់បង្អោនទៅដើម្បីបុគ្គលវិញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ដឹងថា លាភរបស់សង្ឃដែលគេបង្អោនដើម្បីសង្ឃហើយ ត្រឡប់បង្អោនទៅដើម្បីបុគ្គលវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
ចប់ សហធម្មិកវគ្គ ទី៨។
ID: 636801519720974760
ទៅកាន់ទំព័រ៖