ព្រះត្រៃបិដក ភាគ ១២

ឧទ្ទាន​នៃ​សហធម្មិក​វគ្គ​នោះ​ ​ដូច្នេះ​


​[​១៤៩​]​ ​រឿង​ភិក្ខុ​ដែលគេ​ប្រដៅ​ដោយ​សហធម៌​ ​(​សិក្ខាបទ​)​១​ ​រឿង​ភិក្ខុ​ពោល​តិះដៀល​វិន័យ​ ​១​ ​រឿង​ភិក្ខុ​ក្លែង​ធ្វើជាមិនដឹង​សិក្ខាបទ១​ ​រឿង​ភិក្ខុ​ប្រហារ​ភិក្ខុ​ផងគ្នា១​ ​រឿង​ភិក្ខុ​លើក​លំពែង​គឺ​បាតដៃ១​ ​រឿង​ភិក្ខុ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​អាបត្ដិ​សង្ឃាទិសេស​មិន​មាន​មូល១​ ​រឿង​ភិក្ខុ​ក្លែង​ញ៉ាំង​សេចក្ដី​រង្កៀស​ឱ្យ​កើតឡើង​ដល់​ភិក្ខុ​ផងគ្នា១​ ​រឿង​ភិក្ខុ​អែប​ស្ដាប់​ភិក្ខុ​ដែល​ឈ្លោះ​គ្នា១​ ​រឿង​ភិក្ខុ​ឱ្យ​ឆន្ទៈ​ដល់​កម្ម​ដែល​ប្រកបដោយ​ធម៌១​ ​រឿង​ភិក្ខុ​មិនបាន​ឱ្យ​ឆន្ទៈ​ហើយ​ក្រោក​ចាកទី​វិនិច្ឆ័យ១​ ​រឿង​សង្ឃ​ព្រមព្រៀង​គ្នា​ឱ្យ​ចីវរ​ដល់​ភិក្ខុ១​ ​រឿង​ភិក្ខុ​បង្អោន​លាភ​សង្ឃ​ ​ដើម្បី​បុគ្គល​វិញ១​។​

 [​១៥០​]​ ​ភិក្ខុ​ចូល​ទៅកាន់​ព្រះរាជវាំង​របស់​ព្រះរាជា​ ​ដោយ​មិនបាន​ថ្វាយ​ដំណឹង​ជាមុន​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ព្រះ​អានន្ទ​មាន​អាយុ​ ​មិនបាន​ថ្វាយ​ដំណឹង​ជាមុន​ ​ហើយ​ចូល​ទៅកាន់​ព្រះរាជវាំង​របស់​ព្រះរាជា​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636801520216403097
ទៅកាន់ទំព័រ៖