ព្រះត្រៃបិដក ភាគ ១២
[១៥៣] ភិក្ខុឱ្យគេធ្វើបំពង់ម្ជុលនឹងឆ្អឹងក្ដី នឹងភ្លុកក្ដី នឹងស្នែងក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនសក្កៈ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូបមិនដឹងប្រមាណ ដើរសូមបំពង់ម្ជុលគេជាច្រើន។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។បេ។
[១៥៤] ភិក្ខុឱ្យគេធ្វើគ្រែក្ដី តាំងក្ដី ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឧបនន្ទជាសក្យបុត្ដមានអាយុ ឱ្យគេធ្វើគ្រែខ្ពស់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។ បេ។
[១៥៥] ភិក្ខុឱ្យគេធ្វើគ្រែក្ដី តាំងក្ដី ដែលញាត់ដោយសំឡី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។
ID: 636801520946954882
ទៅកាន់ទំព័រ៖