ព្រះត្រៃបិដក ភាគ ១២

 [​១៥៨​]​ ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​សំពត់ងូត​ទឹកភ្លៀង​កន្លង​ហួសប្រមាណ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ប្រើប្រាស់​សំពត់ងូត​ទឹកភ្លៀង​មិន​ត្រូវខ្នាត​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​ ​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង​ ​៦​។​ ​បេ​។​
 [​១៥៩​]​ ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​ចីវរ​ប៉ុនគ្នា​នឹង​ចីវរ​ព្រះ​សុគត​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ព្រះ​នន្ទ​មាន​អាយុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ព្រះ​នន្ទ​មាន​អាយុ​ ​ប្រើប្រាស់​ចីវរ​ប៉ុនគ្នា​ ​នឹង​ចីវរ​ព្រះ​សុគត​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​ ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦​។​បេ​។​ ​

​ចប់​ ​រាជ​វគ្គ​ ​ទី៩​។​

ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636801521627453805
ទៅកាន់ទំព័រ៖