ព្រះត្រៃបិដក ភាគ ១២
ឧទ្ទាននៃរាជវគ្គនោះ ដូច្នេះ
[១៦០] រឿងភិក្ខុចូលទៅកាន់ព្រះរាជវាំង១ រឿងភិក្ខុរើសរតនវត្ថុ១ រឿងភិក្ខុមិនបានលាភិក្ខុផងគ្នា ហើយចូលទៅកាន់ស្រុក១ រឿងភិក្ខុឱ្យគេធ្វើបំពង់ម្ជុល១ រឿងភិក្ខុឱ្យគេធ្វើគ្រែ១ រឿងភិក្ខុឱ្យគេធ្វើគ្រែ ញាត់ដោយសំឡី១ រឿងភិក្ខុឱ្យគេធ្វើសំពត់និសីទនៈ ១ រឿងភិក្ខុឱ្យគេធ្វើសំពត់គ្របកមឬដំបៅ១រឿងភិក្ខុឱ្យគេធ្វើសំពត់ងូតទឹកភ្លៀង១ រឿងភិក្ខុប្រើប្រាស់ចីវរប៉ុនគ្នានឹងចីវរព្រះសុគត។
ចប់បាចិត្ដិយៈ ៩២ តែប៉ុណ្ណេះ។
ឧទ្ទាននៃវគ្គទាំងនោះ ដូច្នេះ
[១៦១] វគ្គទាំងនោះ មាន៩ គឺ មុសាវាទវគ្គ១ ភូតគាមវគ្គ១ ឱវាទវគ្គ១ ភោជនវគ្គ១ អចេលកវគ្គ១ សុរាបាណកវគ្គ១ សប្បាណកវគ្គ១ សហធម្មិកវគ្គ១ រាជវគ្គ១។
ID: 636801522164264508
ទៅកាន់ទំព័រ៖