ព្រះត្រៃបិដក ភាគ ១២
វិនយបិដក បរិវារៈ
សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
មហាវិភង្គ មហាវារៈ ១៦
[១] សួរថា បឋមបារាជិក ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ (នូវកាលនៃការបញ្ញត្ដសិក្ខាបទ) ឃើញច្បាស់ (នូវប្រយោជន៍១០យ៉ាង នៃការបញ្ញត្ដសិក្ខាបទ) ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ប្រារឰនូវបុគ្គលណា។ ព្រោះរឿងរ៉ាវដូចម្ដេច។ (បញ្ញត្ដិ៩យ៉ាងគឺ) បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ សព្វត្ថប្បញ្ញត្ដិ១ បទេសប្បញ្ញត្ដិ១ សាធារណប្បញ្ញត្ដិ១ អសាធារណប្បញ្ញត្ដិ១ ឯកតោបញ្ញត្ដិ១ ឧភតោបញ្ញត្ដិ១ មានក្នុងបឋមបារាជិកនោះដែរឬទេ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥ បឋមបារាជិក ដាក់ចុះក្នុងឧទ្ទេសណា រាប់បញ្ចូល ក្នុងឧទ្ទេសណា មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសណា។ បណ្ដាវិបត្ដិ៤យ៉ាង បឋមបារាជិកចាត់ជាអ្វី។ បណ្ដាកងនៃអាបត្ដិទាំង៧ បឋមបារាជិក ចាត់ចូលក្នុងកងអាបត្ដិណា។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង បឋមបារាជិក តាំងឡើងដោយសមុដ្ឋានប៉ុន្មានយ៉ាង។ បណ្ដាអធិករណ៍ទាំង៤យ៉ាង
ID: 636801455286759334
ទៅកាន់ទំព័រ៖