ព្រះត្រៃបិដក ភាគ ១២
[១៦៧] សួរថា អាបត្ដិទុក្កដណា ដែលព្រះមានព្រះភាគអរហន្ដ សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចប្រយោជន៍ទាំង ១០) បានបញ្ញត្ដហើយដល់ភិក្ខុ ដែលអាស្រ័យសេចក្ដីមិនអើពើ ស្លៀករយីករយាកខាងមុខខាងក្រោយ អាបត្ដិទុក្កដនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុស្លៀកស្បង់រយីករយាកខាងមុខខ្លះ ខាងក្រោយខ្លះ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បេ។
[១៦៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដណ្ដប់ចីពររយីករយាក ខាងមុខក្ដី ខាងក្រោយក្ដី ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ដណ្ដប់ចីពររយីករយាកខាងមុខខ្លះ ខាងក្រោយខ្លះ។ សិក្ខាបទនោះ មាន
ID: 636801523729134014
ទៅកាន់ទំព័រ៖