ព្រះត្រៃបិដក ភាគ ១២
[១៧៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរទៅក្នុងចន្លោះផ្ទះដោយ សំណើចខ្លាំង ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ សើចខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីកាយវាចានិងចិត្ដ។
[១៧៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយក្នុងចន្លោះផ្ទះដោយសំណើចខ្លាំង ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺ តាំងឡើងអំពីកាយវាចានិងចិត្ដ។
[១៧៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើសំឡេងហ៊ោ សំឡេងខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួក ឆព្វគ្គិយភិក្ខុ ធ្វើសំឡេងហ៊ោ សំឡេងខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិ នោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងសមនុភាសនសិក្ខាបទ)។
ID: 636801525187667437
ទៅកាន់ទំព័រ៖