ព្រះត្រៃបិដក ភាគ ១២

 [​២០០​]​ ​ភិក្ខុ​ ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បរិភោគ​សម្ល​ច្រើនជាង​ ​(​បាយ​)​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​បេ​។​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​
 ​[​២០១​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ឆាន់​បិណ្ឌបាត​ច្រម​ចុះ​អំពី​កំពូល​បាយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បេ​។​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​
 [​២០២​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​កកាយ​បាយ​លុប​សម្ល​ ​ឬ​ម្ហូប​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​បេ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បេ​។​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ​ ​១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​
 ​[​២០៣​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សុំ​សម្ល​ឬ​បាយ​បម្រុង​ខ្លួនឯង​ ​ហើយ​ឆាន់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ទៅ​សុំ​សម្ល​ខ្លះ​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636801531201841428
ទៅកាន់ទំព័រ៖