ព្រះត្រៃបិដក ភាគ ១២

 [​២០៧​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​កាលដែល​ពំនូត​បាយ​មិនទាន់​ដល់​មាត់​ ​ក៏​ហាមាត់​ចាំ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​បេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បេ​។​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ​ ​១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​ ​
 [​២០៨​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បរិភោគ​ញាត់​ម្រាមដៃ​ទាំង​ ​អស់​ទៅ​ក្នុង​មាត់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បេ​។​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ​ ​១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​
 [​២០៩​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​និយាយ​ទាំង​ពំនូត​បាយ​នៅក្នុង​មាត់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បេ​។​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ​ ​១​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​វាចា​និង​ចិត្ដ​។​
 [​២១០​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បរិភោគ​បោះ​ដុំ​បាយ​ទៅ​ក្នុង​មាត់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បេ​។​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ​ ​១​ ​(​ដូច​ក្នុង​បឋម​ ​បារាជិក​សិក្ខាបទ​)​។​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636801532255121672
ទៅកាន់ទំព័រ៖