ព្រះត្រៃបិដក ភាគ ១២

 [​២២៨​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ដល់​មនុស្ស​ដែល​ពាក់​ស្បែកជើង​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​បេ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​គឺ​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​។​
 [​២២៩​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ដល់​មនុស្ស​ ​ដែល​ឋិតនៅ​លើ​យាន​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​បេ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​គឺ​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​។​
 ​[​២៣០​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ដល់​មនុស្ស​ ​ដែល​នៅ​លើ​ដំណេក​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​បេ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ​ ​១​ ​គឺ​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​។​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636801534630477535
ទៅកាន់ទំព័រ៖