ព្រះត្រៃបិដក ភាគ ១២
ពំនូតបាយ១ រឿងភិក្ខុញាត់ម្រាមដៃទាំងអស់ទៅក្នុងមាត់១ រឿងភិក្ខុនិយាយទាំងអាហារនៅក្នុងមាត់១ រឿងភិក្ខុបោះដុំបាយបរិភោគ១ រឿងភិក្ខុខាំកាត់ពំនូតបាយ១ រឿងភិក្ខុឆាន់អាហារបៀមទុលថ្ពាល់១ រឿងភិក្ខុឆាន់រលាស់ដៃ១ រឿងភិក្ខុឆាន់ឱ្យជ្រុះគ្រាប់បាយ ១ រឿងភិក្ខុលៀនអណ្ដាត១ រឿងភិក្ខុឆាន់ឮសូរចបុចបុ១ ឮសូរសុរុសុរុ១ រឿងភិក្ខុឆាន់ លិទ្ធដៃ១ រឿងភិក្ខុឆាន់លិទ្ធបាត្រ១ រឿងភិក្ខុឆាន់លិទ្ធបបូរមាត់១ រឿងភិក្ខុយកដៃដែលប្រឡាក់អាមិសទៅទទួលភាជន៍ទឹក១ រឿងភិក្ខុចាក់ទឹកលាងបាត្រទាំងគ្រាប់បាយ១ ព្រះតថាគតទាំងឡាយ មិនបានសម្ដែងព្រះសទ្ធម្មដល់មនុស្សដែលមានឆត្រក្នុងដៃ និងមនុស្សដែលមានដំបងក្នុងដៃ និងមនុស្សដែលមានគ្រឿងសស្ដ្រានិងអាវុធក្នុងដៃ និងមនុស្សពាក់ទ្រនាប់ ជើង ពាក់ស្បែកជើង ឋិតនៅលើយាននិងលើដំណេក អង្គុយ ត្របោមក្បាលជង្គង់ ជួតក្បាល ទទូរក្បាល និងមិនអង្គុយ លើផែនដី សម្ដែងធម៌ដល់មនុស្សដែលអង្គុយនៅលើអាសនៈ មិនអង្គុយលើអាសនៈទាប សម្ដែងធម៌ដល់មនុស្សដែលអង្គុយ លើអាសនៈខ្ពស់ មិនឈរសម្ដែងធម៌ដល់មនុស្សដែលអង្គុយ
ID: 636801536744118428
ទៅកាន់ទំព័រ៖