ព្រះត្រៃបិដក ភាគ ១២

 [​២៤៩​]​ ​ភិក្ខុ​ ​ដល់​ព្រម​នូវ​កាយ​សំសគ្គៈ​ ​មួយអន្លើដោយ​មាតុគ្រាម​ ​ត្រូវ​អាបត្ដិ៣គឺ​ ​ភិក្ខុ​ស្ទាបអង្អែល​កាយ​ ​(​ស្ដ្រី​)​ ​ដោយ​កាយ​ ​(​របស់​ខ្លួន​)​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​ ​ស្ទាបអង្អែល​វត្ថុ​ ​ដែល​ជាប់​ដោយ​កាយ​ ​(​ស្ដ្រី​)​ ​ដោយ​កាយ​ ​(​របស់​ខ្លួន​)​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ស្ទាបអង្អែល​វត្ថុ​ ​ដែល​ជាប់​ដោយ​កាយ​ ​(​ស្ដ្រី​)​ ​ដោយ​វត្ថុ​ជាប់នឹង​កាយ​ ​(​របស់​ខ្លួន​)​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​
 [​២៥០​]​ ​ភិក្ខុ​ ​និយាយចែចង់​មាតុគ្រាម​ដោយ​សម្ដី​អាក្រក់​ ​ត្រូវ​អាបត្ដិ៣គឺ​ ​ភិក្ខុ​និយាយ​សរសើរ​ក្ដី​ ​និយាយ​តិះដៀល​ក្ដី​ ​ចំពោះ​វច្ចមគ្គ​ ​ឬ​បស្សាវមគ្គ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​ ​និយាយ​សរសើរ​ក្ដី​ ​និយាយ​តិះដៀល​ក្ដី​ ​ចំពោះ​អវយវៈ​ ​ពី​ត្រឹម​ដងកាំបិត​ចុះ​មក​ខាងក្រោម​ ​ពី​មណ្ឌល​ជង្គង់​ឡើង​ទៅ​ខាងលើ​ ​វៀរលែងតែ​វច្ចមគ្គ​ ​និង​បស្សាវមគ្គ​ចេញ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​និយាយ​សរសើរ​ក្ដី​ ​និយាយ​តិះដៀល​ក្ដី​ ​ចំពោះ​វត្ថុ​ជាប់នឹង​កាយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 ​[​២៥១​]​ ​ភិក្ខុ​ ​និយាយ​សរសើរ​ការបម្រើ​កាម​ដើម្បី​ខ្លួន​ ​ត្រូវ​អាបត្ដិ៣​ ​គឺ​ ​និយាយ​សរសើរ​ការបម្រើ​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សម្នាក់​មាតុគ្រាម​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​ ​និយាយ​សរសើរ​ការបម្រើ​កាម​ដើម្បី​ខ្លួន​ ​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636801538136788085
ទៅកាន់ទំព័រ៖