ព្រះត្រៃបិដក ភាគ ១២

 [​២៧១​]​ ​ភិក្ខុ​ ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​លាយ​ដោយ​សូត្រ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ឱ្យ​គេ​ធ្វើ​ ​លុះ​ឱ្យ​គេ​ធ្វើរួច​ស្រេចហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 [​២៧២​]​ ​ភិក្ខុ​ ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ដោយ​រោមចៀម​មាន​ពណ៌ខ្មៅ​សុទ្ធ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ឱ្យ​គេ​ធ្វើ​ ​លុះ​ឱ្យ​គេ​ធ្វើ​ស្រេចហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​ ​
 [​២៧៣​]​ ​ភិក្ខុ​ធ្វើ​សន្ថ័ត​ថ្មី​ ​មិន​លាយ​រោម​ចៀម​សទ​ម្ងន់​មួយ​ជញ្ជីង​ ​រោមចៀម​ក្រហម​ទម្ងន់​មួយ​ជញ្ជីង​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ឱ្យ​គេ​ធ្វើ​ ​លុះ​ឱ្យ​គេ​ធ្វើរួច​ស្រេចហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 ​[​២៧៤​]​ ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​រាល់​ៗ​ឆ្នាំ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ឱ្យ​គេ​ធ្វើ​ ​លុះ​ឱ្យ​គេ​ធ្វើរួចហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 [​២៧៥​]​ ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​សម្រាប់​អង្គុយ​ថ្មី​ ​មិន​លាយ​សន្ថ័ត​ចាស់​ ​មួយ​ចំអាម​ព្រះ​សុគត​ ​ដោយ​ជុំវិញ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ប្រើ​ឱ្យ​គេ​ធ្វើ​ ​លុះ​ប្រើ​ឱ្យ​គេ​ធ្វើរួចហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636801540701944803
ទៅកាន់ទំព័រ៖