ព្រះត្រៃបិដក ភាគ ១២

 [​២៩៩​]​ ​ភិក្ខុ​ប្រាប់​ទុ​ដ្ឋុ​ល្លា​បត្ដិ​ ​របស់​ភិក្ខុ​ផងគ្នា​ ​ដល់​អនុ​ប​សម្ប័​ន្ន​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ប្រាប់​ ​លុះ​ប្រាប់​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣០០​]​ ​ភិក្ខុ​ជីកដី​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ ​(​ដែល​ផ្គង​នឹង​ជីក​)​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​គ្រប់​ៗ​វារៈ​ដែល​ជីក​។​ ​

​ចប់​ ​មុសាវាទ​វគ្គ​ ​ទី១​។​


 [​៣០១​]​ ​ភិក្ខុ​ធ្វើ​ភូតគាម​ឱ្យ​ឃ្លាតចាក​ទី​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ ​(​ដែល​ផ្គង​នឹង​ធ្វើ​ឱ្យ​ឃ្លាតចាក​ទី​)​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​គ្រប់​ៗ​ ​វារៈ​ដែល​ប្រហារ​។​
 [​៣០២​]​ ​ភិក្ខុ​ពោល​បិទបាំង​ពាក្យ​ដទៃ​ ​ដោយ​ពាក្យ​ដទៃ​ ​ត្រូវ​អាបត្ដិ២គឺ​ ​កាលបើ​អញ្ញវាទ​ក​កម្ម​ ​ដែល​សង្ឃ​មិនទាន់​លើកឡើង​ទេ​ ​ភិក្ខុ​ពោល​បិទបាំង​ពាក្យ​ដទៃ​ ​ដោយ​ពាក្យ​ដទៃ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​កាលបើ​អញ្ញវាទ​ក​កម្ម​ ​ដែល​សង្ឃ​បាន​លើកឡើង​ហើយ​ ​ភិក្ខុ​នៅតែ​ពោល​បិទបាំង​ពាក្យ​ដទៃ​ ​ដោយ​ពាក្យ​ដទៃ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636801543350716304
ទៅកាន់ទំព័រ៖