ព្រះត្រៃបិដក ភាគ ១២

 [​៣២៦​]​ ​ភិក្ខុ​ ​បវារណា​បង្ខំ​ភិក្ខុ​ផងគ្នា​ដែល​ឆាន់​រួចហើយ​ ​ហាម​ភ​ត្ដ​ហើយ​ ​ដោយ​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ ​ដែល​ជា​អន​តិ​រិត្ដៈ​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ភិក្ខុ​ទទួល​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ទំពាស៊ី​ ​នឹង​ឆាន់​តាម​ពាក្យ​របស់​ភិក្ខុ​នោះ​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ឆាន់​រួចស្រេច​ហើយ​ ​ត្រូវ​ ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣២៧​]​ ​ភិក្ខុ​ឆាន់​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ ​ក្នុង​វេលាវិកាល​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ភិក្ខុ​ទទួល​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​គ្រប់​ៗ​ ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 ​[​៣២៨​]​ ​ភិក្ខុ​ឆាន់​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ ​ដែល​ខ្លួន​ធ្វើ​ឱ្យ​ជា​សន្និធិ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ភិក្ខុ​ទទួល​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 ​[​៣២៩​]​ ​ភិក្ខុ​សូម​បណីតភោជន​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្លួនឯង​មក​ឆាន់​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ភិក្ខុ​ទទួល​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​គ្រប់​ ​ៗ​ ​វារៈ​ដែល​លេប​ចូល​ទៅ​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636801546226080766
ទៅកាន់ទំព័រ៖